កំពូលសេដ្ឋីជាច្រើនចង់ឱ្យមនុស្សមានជីវិតអមតៈ! ប៉ុន្តែ Elon Musk មិនចង់ហើយលើកឡើងបែបនេះ
Bunthoeun KoemAPRIL 12 2022150 views

មនុស្សជាច្រើនប្រាថ្នាចង់មានជីវិតរស់នៅបានយូរ មិនចង់ឈឺស្លា.ប់ មិនចង់ចាស់ជរាឡើយ។ ក្នុងនោះដែរមានមហាសេដ្ឋីមួយចំនួនដូចជា Mark Zuckerberg, Jeff Bezos និងPeter Thiel បានចំណាយលុយជាច្រើនសម្រាប់ចូលរួមការស្រាវជ្រាវអំពីការរក្សាជីវិតមនុស្សឱ្យបានយូរ។ ដោយឡែក Elon Musk  បែរជាមិនចាប់អារម្មណ៍ចំពោះរឿងនេះទៅវិញ។

ជាក់ស្ដែងមនុស្សមិនចង់ស្លា.ប់ព្រោះយល់ថាខ្លួនឯងនៅមានតួនាទីមិនទាន់ធ្វើរួចរាល់ មានក្ដីស្រមៃដែលមិនទាន់ដើរទៅដល់។ ទោះយ៉ាងណាយើងត្រូវទទួលដឹងថាសេចក្ដីស្លា.ប់នៅតែមាន ប៉ុន្តែយើងមិនត្រូវខ្លាចឬព្យាយាមរត់គេចវារហូតដល់គ្មានពេលធ្វើរឿងផ្សេងដែលយើងចង់ធ្វើឡើយ។ សូមកុំទាន់អាលគិតខ្លាចថាអ្នកអាចនឹងស្លា.ប់ចោលក្ដីស្រមៃរបស់អ្នក គួរយកពេលមកធ្វើយ៉ាងណាដើម្បីឆាប់សម្រេចក្ដីស្រមៃរបស់អ្នកវិញ។

Musk បាននិយាយថា៖ យើងមិនគួរព្យាយាមធ្វើឱ្យមនុស្សរស់នៅបានយូរនោះទេ។ មនុស្សគ្រប់គ្នាត្រូវតែស្លា.ប់ ព្រោះថាមនុស្សខ្លះមិនផ្លាស់ប្ដូរចិត្តគំនិតចាស់គំរិលរបស់គេឡើយ។ ដូច្នេះបើពួកគេមិនស្លា.ប់ទេពិភពលោកនឹងជាប់គាំងជាមួយនឹងគំនិតអស់ទាំងហ្នឹងហើយសង្គមក៏មិនអាចជឿនលឿនបាន។

គាត់បានបន្ថែមទៀតថា៖ ខ្ញុំចង់រក្សាសុខភាពឱ្យបានយូរ ប៉ុន្តែខ្ញុំមិនខ្លាចស្លា.ប់ឡើយខ្ញុំគិតថាសេចក្ដីស្លា.ប់គឺជាផ្នែកមួយនៃជីវិតដែលមនុស្សគួរតែមាន ពីព្រោះការស្លា.ប់គឺជាការផ្លាស់ប្ដូរឱ្យកើតឡើងនូវរឿងថ្មីដែលល្អប្រសើរជាងមុន។

ជាការពិតណាស់អ្នកគួរតែរក្សាសុខភាពរបស់អ្នកឱ្យបានល្អនោះអ្នកនឹងមានជីវិតរស់នៅបានយូរដើម្បីបំពេញក្ដីស្រមៃរបស់អ្នក។ សូមកុំខ្លាចការស្លា.ប់អី បើមិនមានការស្លា.ប់មនុស្សនឹងកើនឡើងពេញផែនដីរហូតរកកន្លែងរស់នៅគ្មាន ពេលនោះវិនាសកម្មនឹងកើតមានធ្ងន់ធ្ងរមិនខានឡើយ។

អត្ថបទដោយ៖ សូ សុខលី

 123295542 Hi073181766

1228322928.0

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia